សេចក្តី​ប្រកាស​ស្វែងរក​អ្នក​ស្រាវជ្រាវ​ថ្នាក់​ជាតិ​ គម្រោង​បា​រូ​ម៉ែ​ត​ទិន្នន័យ​សកល​ -​ តំបន់​អាស៊ី​

​ទិន្នន័យ​បើក​ទូលាយ​ដើម្បី​ការ​អភិវឌ្ឍន៍​អាស៊ី​ (D4D​អាស៊ី​)​ កំពុង​ស្វែងរក​អ្នក​ស្រាវជ្រាវ​ឯករាជ្យ​ ថ្នាក់​ជាតិ​​​ (​ជា​លក្ខណៈ​បុគ្គល​ ​ឬ​ជា​ស្ថាប័ន​)​ សម្រាប់​ ប្រទេស​ចំនួន​១៤​ខាងក្រោម​៖

ឥណ្ឌូ​ណេ​ស៊ី, ​ហ្វី​លី​ពី​ន​, ​សិង្ហ​បុរី​, ​ប្រទេស​កម្ពុជា​, ​ប្រទេស​ឡាវ​, ​មី​យ៉ា​ន់​ម៉ា​, ​ថៃ​, វៀតណាម​, ​ស្រី​លង្កា​, ឥណ្ឌា​, នេ​ប៉ា​ល់​, បង់​ក្លា​ដែ​ស​, តៃវ៉ាន់​ និង​ ជប៉ុន​។​

​អ្នក​ស្រាវជ្រាវ​ដែល​បាន​ជ្រើសរើស​នឹង​ធ្វើ​ជា​អ្នក​ស្រាវជ្រាវ​ថ្នាក់​ជាតិ​សម្រាប់​ការ​បោះពុម្ព​ចេញផ្សាយ​សម្រាប់​គម្រោង​បា​រូ​ម៉ែ​ត​ទិន្នន័យ​សកល​(២០២០–២០២១)​។​ D4D​អាស៊ី​ដើរតួ​នាទី​ជា​មជ្ឈមណ្ឌល​ថ្នាក់​តំបន់​សម្រាប់​គម្រោង​បា​រូ​ម៉ែ​ត​ទិន្នន័យ​សកល​និង​ទទួលខុសត្រូវ​លើ​បណ្តា​ប្រទេស​ខាងក្រោម​៖​ ម៉ា​ឡេ​ស៊ី​ ឥណ្ឌូ​នេ​ស៊ី​ ហ្វី​លី​ពី​ន​ សឹ​ង្ហ​បូ​រី​ កម្ពុជា​ ឡាវ​ មី​យ៉ា​ន់​ម៉ា​ ថៃ​ វៀតណាម​ ស្រី​លង្កា​ ឥណ្ឌា​ បង់​ក្លា​ដែ​ស​ នេ​ប៉ា​ល់​ តៃវ៉ាន់​ និង​ជប៉ុន​។​ សេចក្តី​ប្រកាស​នេះ​បើក​ទទួល​អ្នក​ស្រាវជ្រាវ​ឯករាជ្យ​ ក៏​ដូច​ជា​អ្នក​ស្រាវជ្រាវ​ដែល​មក​ពី​សមាគម​និង​អង្គការ​សិក្សា​ស្រាវជ្រាវ​ឯករាជ្យ​ដែល​មក​ពី​បណ្តា​ប្រទេស​១៤​ខាងលើ​។​

​គម្រោង​បា​រូ​ម៉ែ​ត​ទិន្នន័យ​សកល​ ជា​ការ​សិក្សា​ពី​ទិន្នន័យ​ថ្មី​មួយ​ដើម្បី​ជា​ប្រយោជន៍​សាធារណៈ​ដែល​បង្កើត​ឡើង​លើ​មូលដ្ឋាន​នៃ​បា​រូ​ម៉ែ​ត​ទិន្នន័យ​បើក​ទូលាយ​។​ ស្វែង​យល់​បន្ថែម​ពី​គម្រោង​បា​រូ​ម៉ែ​ត​ទិន្នន័យ​សកល​នៅ​ទី​នេះ​។​ ការ​បោះពុម្ពផ្សាយ​ជា​លើក​ដំបូង​នៃ​បា​រូ​ម៉ែ​ត​ទិន្នន័យ​សកល​ ទទួល​បានការ​ឧបត្ថម្ភ​គោល​ពី​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​អន្តរជាតិ​របស់​ប្រទេស​កា​ណា​ដា​ក្រោម​មូលនិធិ​ 109517-001​ ជា​ផ្នែក​នៃ​កម្មវិធី​ទិន្នន័យ​សម្រាប់​ការ​អភិវឌ្ឍន៍​។​

​អ្នក​ស្រាវជ្រាវ​ដែល​មាន​សក្តានុពល​ភាព​ ទាំង​អ្នក​ស្រាវជ្រាវ​ឯករាជ្យ​ ឬ​មក​ពី​ស្ថាប័ន​អង្គការ​ ត្រូវ​មានបទពិសោធន៍​ក្នុង​ផ្នែក​មួយ​ ឬ​ច្រើន​ដូច​ជា​៖​ ទិន្នន័យ​បើក​ទូលាយ​,​ ទិន្នន័យ​រដ្ឋាភិបាល​បើក​ទូលាយ​,​ ទិន្នន័យ​សម្រាប់​ប្រយោជន៍​ជា​សាធារណៈ​,​ ការ​ប្រើប្រាស់​ទិន្នន័យ​ដើម្បី​តាមដាន​ឬ​វាយតម្លៃ​លើ​ការ​ផ្តល់​ជូន​នូវ​សេវាកម្ម​សាធារណៈ​,​ ការ​ហ្វឹកហាត់​ និង​ការ​ពង្រឹងសមត្ថភាព​លើ​ផ្នែក​ប្រើប្រាស់​ទិន្នន័យ​ ការ​ប្រើប្រាស់​ទិន្នន័យ​សម្រាប់​បង្កើត​កម្មវិធី​ដែល​មាន​តម្លៃ​សម្រាប់​សង្គម​ ឬ​ការ​ផ្សព្វផ្សាយ​លើ​ការ​ប្រើប្រាស់​ទិន្នន័យ​នៅ​ក្នុង​រដ្ឋាភិបាល​,​ អង្គការ​សង្គម​ស៊ី​វិល​,​ ស្ថាប័នឯកជន​,​ សហគមន៍​អ្នក​អភិវឌ្ឍន៍​,​ និង​សារព័ត៌មាន​បែប​ស៊ើបអង្កេត​។​

​អ្នក​ស្រាវជ្រាវ​ដែល​បាន​ជ្រើសរើស​នឹង​ទទួលខុសត្រូវ​លើ​ការ​ស្ទង់​មតិ​លម្អិត​ពី​អ្នកជំនាញ​ទាក់ទង​លើ​គោលនយោបាយ​ ការ​អនុវត្ត​ សំណុំ​ទិន្នន័យ​ និង​ការ​ស្រាវជ្រាវ​ទាក់ទង​នឹង​អភិបាលកិច្ច​ សមត្ថភាព​ លទ្ធភាព​ និង​ការ​ប្រើប្រាស់​ទិន្នន័យ​នៅ​ក្នុង​ប្រទេស​របស់​ពួក​គេ​រៀងៗ​ខ្លួន​។​ ការ​ឆ្លើយ​តប​នឹង​ត្រូវ​បាន​ពិនិត្យ​ឡើង​វិញ​ ដោយ​អ្នក​ស្រាវជ្រាវ​នឹង​ត្រូវ​ឆ្លើយ​តប​រាល់​មតិ​ត្រឡប់​របស់​អ្នកត្រួតពិនិត្យ​ និង​ធ្វើ​បច្ចុប្បន្នភាព​ការ​ឆើ់្ល​យ​តប​ តាម​ការ​សមគួរ​។​

​បេក្ខភាព​ដាក់​ពាក្យ​ត្រូវ​តែ​មាន​អ្នកមាន​អ្នក​ស្គាល់​ភាគច្រើន​ និង​ជឿ​ទុកចិត្ត​លើ​ស្នាដៃ​កន្លង​មក​នៅ​ក្នុង​ប្រទេស​របស់​ពួក​គេ​រៀងៗ​ខ្លួន​ និង​បានការ​ទទួលស្គាល់​លើ​ការងារ​ឯករាជ្យ​របស់​ពួក​គេ​ និង​មិន​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​រដ្ឋាភិបាល​ និង​ក្រុម​នយោបាយ​ណាមួយ​ឡើយ​។​

​លក្ខខណ្ឌ​តម្រូវ​បន្ថែម​

​អ្នក​ស្រាវជ្រាវ​ថ្នាក់​ជាតិ​ត្រូវ​៖

    • មាន​កម្រិត​ភាសា​អង់គ្លេស​ខ្ពស់​ ក្នុង​ការ​សរសេរ​និង​អាន​
    • ចេះ​ភាសា​មួយ​ ឬ​ច្រើន​ជាង​ភាសាផ្លូវការ​ជា​គោល​ក្នុង​ប្រទេស​ដែល​ពួក​គេ​នឹង​ធ្វើការ​ស្រាវជ្រាវ​
    • មានចំណេះ​ដឹង​ជ្រៅជ្រះ​អំពី​ប្រទេស​ដែល​ពួក​គេ​ធ្វើការ​ស្រាវជ្រាវ​ រួម​ទាំង​ចំណេះដឹង​អំពី​គោលនយោបាយ​អភិវឌ្ឍ​ថ្មីៗ
    • មានចំណេះ​ដឹង​និង​ការ​យល់​ដឹង​ពាក់ព័ន្ធ​លើ​ការ​ការពារ​ទិន្នន័យ​ គោលនយោបាយ​ទិន្នន័យ​ ទិន្នន័យ​បើក​ទូលាយ​ និង​ការ​ចែករំលែក​ទិន្នន័យ​ និង​
    • មាន​បណ្តាញ​ពាក់ព័ន្ធ​ដែល​អាច​ធ្វើការ​ទំនាក់ទំនង​បាន​។​

​អ្នក​ស្រាវជ្រាវ​ថ្នាក់​ជាតិ​មិន​ត្រូវ​៖

    • ជា​មន្ត្រី​រដ្ឋាភិបាល​ ឬ​បុគ្គលិក​ក្នុង​ជួរ​រដ្ឋាភិបាល​ ឫ​អ្នក​ដែល​មាន​ជាប់​កុងត្រា​ទទួល​បាន​ប្រាក់​កម្រៃ​ពី​រដ្ឋាភិបាល​ ឬ​
    • ​មាន​ទំនាស់​ផលប្រយោជន៍​ដែល​អាច​ប៉ះពាល់​ដល់​សមត្ថភាព​របស់​ពួក​គេ​ក្នុង​ការ​សិក្សា​វាយតម្លៃ​ដែល​មិន​មាន​ភាព​លំអៀង​។​

កាតព្វកិច្ច​រួម​មាន​៖

    • អាន​សៀវភៅ​ណែនាំ​ពី​ការ​ស្រាវជ្រាវ​
    • ចូលរួម​ក្នុង​វគ្គ​អន​ឡាញ​ស្តី​ពី​ការ​បណ្តុះបណ្តាល​អ្នក​ស្រាវជ្រាវ​
    • ធ្វើការ​ត្រួតពិនិត្យ​លើ​ឯកសារ​គោល​ដើម្បី​កំណត់​នូវ​ភស្តុ​តាង​ទាក់ទង​នឹង​សំណួរ​នីមួយៗ​
    • ​ប្រើប្រាស់​ការ​ណែនាំ​ដែល​បាន​មក​ពី​ការ​សៀវភៅ​ណែនាំ​ពី​ការ​ស្រាវជ្រាវ​ដើម្បី​ធ្វើការ​វាយតម្លៃ​លើ​ភស្តុ​តាង​និង​ឆ្លើយ​លើ​ជញ្ជីង​ពិន្ទុ​ឬ​សំណួរ​ បាទ​/ចាស/​ទេ​។​
    • សរសេរ​ជា​ភាសា​អង់គ្លេស​ឲ្យ​បាន​ច្បាស់លាស់​នូវ​សំអាង​ហេតុ​នៃ​នៃ​ការ​វាយតម្លៃ​,​ ការ​រាយ​បញ្ជី​នូវ​ប្រភព​ព័ត៌មាន​ដែល​បាន​ប្រើប្រាស់​
    • ​បញ្ជូន​នូវ​ការ​ស្ទង់​មតិ​ដែល​ចប់​សព្វគ្រប់​ក្នុង​រយៈពេល​៦​ស​ប្តា​ហ៍​ក្រោយ​ពី​ចាត់ចែង​វា​ហើយ​
    • ​ឆ្លើយ​តប​អោយ​បាន​រហ័ស​ទៅ​នឹង​មតិ​ទាំងឡាយ​របស់​អ្នកត្រួតពិនិត្យ​។​

​ដំណើរការ​នៃ​ការ​ស្រាវជ្រាវ​នឹង​រាប់​ប​ញ្ជូ​ល​ការ​ស្រាវជ្រាវ​ឯកសារ​ ហើយ​ក៏​អាច​រួម​ទាំង​ការ​សម្ភាសន៍​ជាមួយ​អ្នកមាន​ព័ត៌មាន​គោល​ផង​ដែរ​។​ ពួក​យើង​ប៉ាន់​ប្រមាណ​ថា​ ដំណើរការ​នេះ​នឹង​មាន​រយៈពេល​រហូត​ដល់​ ២០​ថ្ងៃ​ (​អាស្រ័យ​ទៅ​តាម​ប្រទេស​ និង​បទ​ពិសោធន៍​អ្នក​ស្រាវជ្រាវ​)​ ក្ន​ង​រយៈពេល​ ១​ខែ​កន្លះ​ ចន្លោះ​ពី​ខែមីនា​ និង​ខែឧសភា​ឆ្នាំ​២០២១​។​ អ្នក​ស្រាវជ្រាវ​អាច​នឹង​ត្រូវ​បាន​អញ្ជើញ​ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​ផ្សព្វផ្សាយ​ចំណេះដឹង​ថ្នាក់​តំបន់​ ដែល​គ្រោង​នឹង​ប្រារព្ធ​បន្ទាប់​ពី​ខែមិថុនា​ ឆ្នាំ​២០២១​។​ ការ​ចូលរួម​នេះ​ គឺ​អាស្រ័យ​លើ​ការ​សម្រេចចិត្ត​របស់​បុគ្គល​នីមួយៗ​ ហើយ​អាច​មាន​ទាំង​ការ​សរសេរ​សេចក្តី​សង្ខេប​ពី​ប្រទេស​ដើម្បី​ដាក់​បញ្ចូល​ក្នុង​របាយការណ៍​ថ្នាក់​តំបន់​ ឬ​ក៏​ចូលរួម​ក្នុង​កិច្ចប្រជុំ​អន​ឡាញ​លើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ថ្នាល់​តំបន់​។​

​បេក្ខភាព​ចុះ​ឈ្មោះ​ត្រូវ​ផ្ញើ​លិខិត​ពន្យល់​ពី​សេចក្តី​ (Cover​ Letter)​ ភ្ជាប់​ជាមួយនឹង​ព័ត៌មាន​ខាងក្រោម​ និង​ផ្ញើ​ CV​ ទៅ​កាន់​អ៊ី​ម៉ែ​ល​ recruitment@opendevmekong.net​ ។ ​ថ្ងៃ​ផុត​កំណត់​សម្រាប់​ការ​ដាក់​ស្នើ​ត្រូវ​បាន​ពន្យារ​ដល់​​ ​ថ្ងៃ​​ទី​ ២៨​​​ ខែកុម្ភៈ​ ឆ្នាំ​២០២១​។​ កិច្ច​សម្ភាសន៍​នឹង​គ្រោង​ធ្វើ​នៅ​រវាង​ថ្ងៃ​ទី​១​ -​ ទី​៨​ ខែ​មីនា​​ ឆ្នាំ​២០២១​។​ បេក្ខភាព​ដែល​ជាប់​ shortlisted​ នឹង​ទ​ទូល​បានការ​ទាក់ទង​ដើម្បី​ធ្វើការ​សម្ភាសន៍​។​

+++++++++++++++​

ព័ត៌មាន​ទូទៅ​៖​

    • ឈ្មោះ​៖
    • ​ព័ត៌មាន​ទំនាក់ទំនង​៖
    • ​តើ​អ្នកមាន​មូលដ្ឋាន​នៅឯណា​បច្ចុប្បន្ន​៖

              [​ ]​ ខ្ញុំ​ចាប់អារម្មណ៍​ធ្វើ​ជា​អ្នក​ស្រាវជ្រាវ​ថ្នាក់​ជាតិ​សម្រាប់​ប្រទេស​ខាងក្រោម​៖

              [​ ]​ ខ្ញុំ​សូម​បញ្ជាក់​ថា​ ខ្ញុំ​មិនមែន​ជា​អ្នកធ្វើការ​ ឬ​ទទួល​បាន​មូលនិធិ​គោល​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​នេះ​ទេ​ ហើយ​ខ្ញុំ​ក៏​មិន​មាន​ទំនាស់​ផលប្រយោជន៍​ដែល​អាច​រារាំង​ខ្ញុំ​មិន​ឲ្យ​ធ្វើ​ជា​អ្នក​ស្រាវជ្រាវ​ឯករាជ្យ​បាន​ដែរ​។​

    • សូម​ពិពណ៌នា​ដោយ​សង្ខេប​អំពី​ទំនាក់ទំនង​ និង​ចំណេះដឹង​របស់​អ្នក​អំពី​បញ្ហា​ទិន្នន័យ​នៅ​ក្នុង​ប្រទេស​នេះ​៖

          ​ឧទាហរណ៍​៖​ តើ​អ្នក​រស់នៅ​ក្នុង​ប្រទេស​នេះ​ឬទេ​?​ តើ​អ្នកចេះ​ភាសាជាតិ​សំខាន់ៗ​ស្ទាត់ជំនាញ​ទេ​?​ តើ​អ្នកមាន​ទំនាក់ទំនង​ជាមួយ​បញ្ហា​គោលនយោបាយ​ទិន្នន័យ​របស់​ប្រទេស​នេះ​យ៉ាងដូចម្តេច​?

    • សូម​វាយតម្លៃ​លើ​ចំណេះដឹង​របស់​អ្នក​ពាក់ព័ន្ធ​នឹង​ប្រធានបទ​ខាងក្រោម​៖
 គ្មាន​ចំណេះដឹង​ ←—–​ ——-→​ អ្នកជំនាញ​
    • អភិបាលកិច្ច​ទិន្នន័យ​
    • អក្ខរកម្ម​ទិន្នន័យ​
    • ទិន្នន័យ​បើក​ទូលាយ​
    • ការ​ចែករំលែក​ទិន្នន័យ​
    • បញ្ញា​សិប្បនិម្មិត​ (AI)​ /​ ម៉ាស៊ីន​សិក្សា​
    • ច្បាប់​និង​គោលនយោបាយ​
    • ​ស្តង់ដារ​បច្ចេកទេស​
    • អាជ្ញាប័ណ្ណ​ទិន្នន័យ​
    • ការ​ស្រាវជ្រាវ​បែប​គុណ​វិស័យ​
 
    • ​សូម​រៀបរាប់​ដោយ​សង្ខេប​ពី​គុណវុឌ្ឍិ​ដែល​ពាក់ព័ន្ធ​របស់​អ្នក​ ឧទាហរណ៍​ អ្នក​អាច​រាយ​ពី​សញ្ញាប័ត្រ​ខ្ពស់​បំផុត​ ឬ​វគ្គ​បណ្តុះបណ្តាល​ និង​/​ឬ​បទ​ពិសោធន៍​ស្រាវជ្រាវ​ពី​មុន​។​
    • ​ប្រសិនបើ​ដាក់​ពាក្យ​ក្នុង​នាម​ជា​អង្គការ​ សូម​ចែករំលែក​ដោយ​សង្ខេប​ពី​របៀប​ដែល​កិច្ចការ​នេះ​អាច​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​យុទ្ធសាស្ត្រ​និង​សកម្មភាព​ដែល​កំពុង​ដំណើរការ​របស់​អង្គការ​។
    • ​ប្រាក់​ឧបត្ថម្ភ​

           តាម​ថវិកា​បច្ចុប្បន្ន​របស់​ពួក​យើង​ ពួក​យើង​អាច​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ប្រ​ម៉ា​ណ​ជា​ ១៥០០​ ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​កិច្ច​ការងារ​រយៈពេល​ពី​ ១០​ ទៅ​ ២០​ថ្ងៃ​ ដែល​អ្នក​ស្រាវជ្រាវ​បាន​អនុវត្ត​។​

    • ​ពួក​យើង​ទទួលស្គាល់​ថា​៖
      • បុគ្គល​ ឬ​អង្គការ​មួយ​ចំនួន​អាច​ដឹកនាំ​ការ​សិក្សា​ស្រាវជ្រាវ​នេះ​ជា​ផ្នែក​នៃ​ការងារ​មួយ​ដែល​ពួក​គេ​មាន​ស្រាប់​ ហើយ​ពួក​គេ​អាច​នឹង​ត្រូវការ​ ឬ​មិន​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​នេះ​ទេ​។​
      • បុគ្គល​ ឬ​អង្គការ​មួយ​ចំនួន​មិន​អាច​ធ្វើការ​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​បាន​នោះ​ទេ​បើ​គ្មាន​ការ​ឧបត្ថម្ភ​បន្ថែម​លើ​ប្រាក់​ឧបត្ថម្ភ​នេះ​ដោយសារ​តែ​បញ្ហា​ហិរញ្ញវត្ថុ​របស់​ពួក​គេ​។​
    • ​ប្រសិនបើ​អ្នក​ត្រូវ​បាន​ជ្រើសរើស​ជា​អ្នក​ស្រាវជ្រាវ​៖

             [​ ]​ ខ្ញុំ​/​យើង​មិន​មាន​គោលបំណង​ក្នុង​ការ​ទទួលយក​ ប្រាក់​ឧបត្ថម្ភ​ ១៥០០​ ដុល្លារ​នេះ​ទេ

             ​[​ ]​ ខ្ញុំ​/​យើង​មាន​គោលបំណង​ក្នុង​ការ​ទទួលយក​ ប្រាក់​ឧបត្ថម្ភ​ ១៥០០​ ដុល្លារ​