កម្ពុជា និងសហភាពអឺរ៉ុបរៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី ១១
នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានរួម ស្តីពីកម្ពុជា និងសហភាពអឺរ៉ុបរៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី ១១។ កិច្ចប្រជុំបានពិនិត្យលើវឌ្ឍនភាពសម្រេចបានគិតចាប់តាំងពីកិច្ចប្រជុំគណៈកម្មាធិការចម្រុះ កម្ពុជា-សហភាពអឺរ៉ុបលើកទី ១០ ដែលបានប្រព្រឹត្តទៅនៅទីក្រុងប៉ិចសែលក្នុងឆ្នាំ២០១៨ ព្រមទាំងបានផ្លាស់ប្តូរទស្សនៈលើប្រធានបទជាច្រើនពាក់ព័ន្ធនឹងបញ្ហាទ្វេភាគី និងពហុភាគីក្នុងនោះរួមទាំងការវិវត្តនយោបាយថ្មីៗទាំងនៅកម្ពុជា និងសហភាពអឺរ៉ុបផងដែរ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ