កម្ពុជា​ និង​សហភាព​អឺរ៉ុប​រៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ចម្រុះ​លើក​ទី​ ១១

នៅ​ថ្ងៃ​ទី​ ១០​ ខែមីនា​ ឆ្នាំ​២០២២​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ ស្តី​ពី​កម្ពុជា​ និង​សហភាព​អឺរ៉ុប​រៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ចម្រុះ​លើក​ទី​ ១១​។​ កិច្ចប្រជុំ​បាន​ពិនិត្យ​លើ​វឌ្ឍនភាព​សម្រេច​បាន​គិត​ចាប់តាំងពី​កិច្ចប្រជុំ​គណៈកម្មាធិការ​ចម្រុះ​ កម្ពុជា​-​សហភាព​អឺរ៉ុប​លើក​ទី​ ១០​ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ប៉ិច​សែ​ល​ក្នុង​ឆ្នាំ​២០១៨​ ព្រមទាំង​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​លើ​ប្រធានបទ​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​បញ្ហា​ទ្វេភាគី​ និង​ពហុភាគី​ក្នុង​នោះ​រួម​ទាំង​កា​រវិ​វត្ត​នយោបាយ​ថ្មីៗ​ទាំង​នៅ​កម្ពុជា​ និង​សហភាព​អឺរ៉ុប​ផង​ដែរ​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf