ប្រទេស​កម្ពុជា​រង​ផល​ប៉ះពាល់​ដោយ​ព្យុះ​ហ្គោ​នី​

​ប្រទេស​កម្ពុជា​ នឹង​ទទួល​រង​ឥទ្ធិពល​ពី​ព្យុះ​ត្រូ​ពិ​ក​ហ្គោ​នី​ ដែល​បង្ករ​ឱ្យមាន​ភ្លៀង​ធ្លាក់​នៅ​ទូ​ទាំង​ប្រទេស​។​ ខណៈ​ពេល​ដែល​តំបន់​មាត់សមុទ្រ​រួម​មាន​ ខេត្ត កោះកុង​ កែប​ និង​ កំពត​ មាន​ភ្លៀង​ធ្លាក់​ច្រើន​ ជាមួយនឹង​ខ្យល់​កន្ត្រាក់​ ផ្ទៃសមុទ្រ​មាន​ខ្យល់​ខ្លាំង​ និង​ទឹក​រលក​មានកំ​ពស់​ ១​ ម៉ែត្រ​ ទៅ​ ២.៥​ ម៉ែត្រ​។​ ស្ថានភាព​នេះ​ នឹង​កើត​មាន​ចាប់ពី​ថ្ងៃ​ទី​ ២២​ ដល់​ថ្ងៃ​ទី​២៥​ ខែសីហា​ ឆ្នាំ​២០១៥​។​

ក្រសួងធនធានទឹក និងឧតុនិយម

ទាញយក៖ pdf