កម្ពុជា នឹងបន្តចូលរួមពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៥ “The 5th China International Import Exposition (CIIE)”
នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពីកម្ពុជា នឹងបន្តចូលរួមពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៥ “The 5th China International Import Exposition (CIIE)”។
ក្នុងនាមគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្ម អន្តរជាតិ ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា៖ កម្ពុជា នឹងបន្តចូលរួមពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៥ “The 5th China International Import Exposition (CIIE)” ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៥-១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។
ក្រសួងពាណិជ្ជកម្ម