សេចក្តីជូនដំណឹង គ.ស.ម.ក៖ មន្ត្រីជាន់ខ្ពស់របស់ប្រទេសថៃ បានចេញសារព្រមាន និងទទួលស្គាល់ ជាបន្តបន្ទាប់ថា ការប្រើប្រាស់សំឡេងរំខាន ក្នុងទម្រង់បំភិតបំភ័យ និងយាយីផ្លូវចិត្ត មកលើប្រជាជនខ្មែរ
នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) បានចេញសេចក្តីជូនដំណឹងដល់សាធារណជនអំពីការទទួលស្គាល់ជាបន្តបន្ទាប់ និងសារព្រមានពីំសំណាក់មន្ត្រីជាន់ខ្ពស់របស់ប្រទេសថៃពីការបំភិតបំភ័យ និងយាយីផ្លូវចិត្តមកលើប្រជាជនខ្មែរ ដោយប្រើប្រាស់សំឡេងរំខានជាការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
យោងតាមកាសែត The Nation Thailand ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ឧត្តមមន្ត្រីនៃការិយាល័យមហាអយ្យការ ដែលជាមនុស្សទី២ បន្ទាប់ពីលោកជំទាវ Angkhana Neelapaijit សមាជិកព្រឹទ្ធសភាពប្រទេសថៃ ក្នុងការទទួលស្គាល់ លើករណីការប្រើប្រាស់សំឡេងរំខាន ដែលជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្ត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺជារំលោកបំពានអនុសញ្ញាប្រឆាំងទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មឯទៀតដែលឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប (CAT) ហើយវាការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក)
