សេចក្តីថ្លែងការណ៍ គ.ស.ម.ក៖ «ការវាយប្រហារមិនរើសគោលដៅរបស់ប្រទេសថៃមកលើប្រទេសកម្ពុជា គឺជាឧក្រិដ្ឋកម្មនៃការឈ្លានពាន ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងជាការរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរ»
នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៥ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបន្តវាយប្រហារយ៉ាងព្រៃផ្សៃរបស់ប្រទេសថៃដោយប្រើប្រាស់សព្វាវុធធុនធ្ងន់ និងការប្រើប្រាស់គ្រាប់បែកចង្កោមមកលើតំបន់ស៊ីវិលក្នុងខេត្តជាប់ព្រំដែន ដែលបណ្តាលឱ្យមានអ្នកស្លាប់ ២១ នាក់ របួស ៨៣ នាក់ និងប្រជាជនជាង ៦០ ម៉ឺននាក់ភៀសខ្លួន ក្នុងគោលបំណងអំពាវនាវឱ្យសហគមន៍អន្តរជាតិប្រើប្រាស់គ្រប់យន្តការដើម្បីបង្ខំឱ្យថៃបញ្ឈប់ការឈ្លានពាននេះជាបន្ទាន់។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.)
