សេចក្តី​បំភ្លឺ​ព័ត៌មាន​ទាក់ទង​នឹង​ការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​អំពី​វត្តមាន​មាសសន្លឹក​ ដែល​មាន​និមិត្តសញ្ញា​ (logo)​ របស់​ធនាគារជាតិ​នៃ​កម្ពុជា​

​នៅ​ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០២៥​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ចេញ​សេចក្តី​បំភ្លឺ​ព័ត៌មាន​ បដិសេធ​អំពី​វត្តមាន​សន្លឹក​មាស​ដែល​មាន​និមិត្តសញ្ញា​ (logo)​ របស់​ធនាគារជាតិ​នៃ​កម្ពុជា​ និង​មាន​ភ្ជាប់​ការ​អធិប្បាយ​ថា​ជា​មាស​ដែល​ចេញពី​ “​ធនាគារ​ខ្មែរ​ពិតៗ​”​។​

​សេចក្តី​បំភ្លឺ​នេះ​បាន​បញ្ជាក់​បន្ថែម​ថា​ ធនាគារជាតិ​នៃ​កម្ពុជា​ មិន​ដែល​បោះផ្សាយ​មាស​នោះ​ទេ​ ហើយ​ការ​ប្រើប្រាស់​និមិត្តសញ្ញា​ និង​ឈ្មោះ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ ដោយ​មិន​មានការ​អនុញ្ញាត​ គឺ​ទ​ង្វើ​ខុសច្បាប់​។​

ធនាគារជាតិ​នៃ​កម្ពុជា​

ទាញយក៖ pdf