ការកែតម្រូវ និងចេញសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ
នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹង ស្តីពីការកែតម្រូវ និងចេញសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ។
សាមីជន មាតាបិតា ឬអ្នកអាណាព្យាបាល និងតំណាងគ្រឹះស្ថានឧត្តមសិក្សាដែលមានបំណងស្នើសុំកែតម្រូវព័ត៌មាននានាលើសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ព្រមទាំងស្នើសុំធ្វើឡើងវិញឱ្យបានជ្រាបថា៖ ដើម្បីមានមូលដ្ឋានក្នុងការកែតម្រូវនិងចេញជូនជាលើកទី២ សូមសាមីជន មាតាបិតា ឬអ្នកអាណាព្យាបាល និងតំណាងគ្រឹះស្ថានឧត្តមសិក្សា ភ្ជាប់នូវឯកសារមូលដ្ឋានគតិយុទ្ធមួយចំនួនដូចបានបង្ហាញក្នុងសេចក្តីជូនដំណឹងនេះ។
ក្រសួងអប់រំ យុវជន និងកីឡា