សេចក្តីជូនដំណឹង ស្តីពីការពន្យាការអនុវត្តស្តង់ដារបាយការណ៍ហិរញ្ញវត្ថុកម្ពុជា សម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញ
នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិគណនេយ្យនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការពន្យារការអនុវត្តស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុកម្ពុជា សម្រាប់អង្គការមិនស្វែងរកប្រាក់ចំណេញ អនុលោមតាមប្រកាស ដែលចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ស្តីពីការដាក់ឱ្យអនុវត្តស្ដង់ដារបាយការណ៍ហិរញ្ញវត្ថុសម្រាប់អង្គការមិនស្វែងរកប្រាក់ចំណេញ។
សេចក្តីជូនដំណឹងនេះមានព័ត៌មានសំខាន់មួយចំនួន ដូចជាការសម្រេចចិត្តរបស់ក្រុមប្រឹក្សាជាតិគណនេយ្យ ក្នុងការពន្យារពេលអនុវត្តស្ដង់ដាររបាយការណ៍ហិរញ្ញវត្ថុ សម្រាប់អង្គការមិនស្វែងរកប្រាក់ចំណេញ និងការសម្រេចអនុញ្ញាតឱ្យអង្គការមិនស្វែងរកប្រាក់ចំណេញទាំងអស់ អាចបន្តប្រើប្រាស់ស្តង់ដារគណនេយ្យបច្ចុប្បន្ន។ ល។
ក្រុមប្រឹក្សាជាតិគណនេយ្យ