ការចែកចាយឱសថម៉ូលណាទ្រីស (ម៉ូលនូពីរ៉ាវា កាប់ស៊ុល ២០០ មីលីក្រាម) តាមសាខាប្រៃសណីយ៍កម្ពុជានៅតាមខេត្ត
នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២២ គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចេញសេចក្តីជូនដំណឹង ស្តីពីការចែកចាយឱសថម៉ូលណាទ្រីស (ម៉ូលនូពីរ៉ាវា កាប់ស៊ុល ២០០ មីលីក្រាម) តាមសាខាប្រៃសណីយ៍កម្ពុជានៅតាមខេត្ត។
គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ បាននឹងកំពុងចែកចាយឱសថម៉ូលណាទ្រីស (ម៉ូលនូពីរ៉ាវា កាប់ស៊ុល ២០០ មីលីក្រាម) សម្រាប់ព្យាបាលជំងឺកូវីដ-១៩ ចាប់ពិកម្រិតស្រាលទៅមធ្យមចំពោះមនុស្សពេញវ័យ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩