មណ្ឌលប្តូរ និងពន្យារបណ្ណបើកបរនឹងដំណើរការនៅផ្សារទំនើប AEON ចាប់ពី ថ្ងៃទី១៥ មិថុនា ២០១៦ នេះតទៅ
ក្រសួងសាធារណៈការ និងដឹកជញ្ជូនថ្មីៗនេះបានសម្រេចបង្កើតមណ្ឌលប្តូរ និងពន្យារបណ្ណបើកបរនៅផ្សារទំនើប AEON ក្នងគោលបំណងដើម្បីបង្ខិតសេវាទៅជិតប្រជាពលរដ្ឋ បង្កភាពងាយស្រួល ចំណេញពេលវេលា កាត់បន្ថយការចំណាយប្រកបដោយ ប្រសិទ្ធភាព និងតម្លាភាព ដែលអនុញ្ញាតិឲ្យប្រជាជនខ្មែរដែលមានបណ្ណបើកបរអស់សុពលភាព ខូច ឬបាត់បង់ដោយប្រការណាមួយនៅទូទាំង ២៥រាជធានី-ខេត្តមកទទួលសេវា។ មណ្ឌលនេះនឹងត្រូវបានដាក់ឱ្យប្រើជាផ្លូវការនៅថ្ងៃទី ១៥ មិថុនា ២០១៦ នៅផ្សារទំនើប AEON ជាន់ទីមួយ ដែលដំណើរការជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ០៩ព្រឹក រហូតដល់ម៉ោង ១០យប់។
ក្រសួងសាធារណៈការ និងដឹកជញ្ជូន