ក្រសួងបរិស្ថានផលិតកម្មវិធីអប់រំតាមទូរទស្សន៍អំពីបរិស្ថាន
ក្រសួងបរិស្ថាន និងផលិតកម្មភាពយន្តខ្មែរមេគង្គកំពុងសហការគ្នាដើម្បីផលិតកម្មវិធីអប់រំតាមទូរទស្សន៍ ដែលមានចំណងជើងថា “វៃឆ្លាត បរិស្ថានស្អាត” សំដៅលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព។ កម្មវិធីទូរទស្សន៍នេះនឹងត្រូវបានចាក់ផ្សាយជារៀងរាល់រសៀលថ្ងៃអាទិត្យ ពីម៉ោង ១រសៀល ដល់ម៉ោង ២រសៀលនៅលើកញ្ចក់ទូរទស្សន៍ PNN សម្រាប់រយៈពេល ១៣សប្តាហ៍ ដែលចាប់ផ្តើមពីថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០១៦ដែលត្រូវជាថ្ងៃនៃទិវាបរិស្ថានពិភពលោក។ កម្មវិធី “វៃឆ្លាត បរិស្ថានស្អាត” ទទួលបានការគាំទ្រតាមរយៈថវិការួមរបស់ក្រសួងបរិស្ថាន និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈគម្រោងគាំទ្រព្រៃឈើ និងជីវៈចម្រុះ(SFB) អនុវត្តដោយអង្គការវីនរ៉ុកអន្តរជាតិ (Winrock International).
ក្រសួងបរិស្ថាន