សភាពាណិជ្ជកម្ម​អឺរ៉ុប​អបអរសាទរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​លើ​ការ​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​វិនិយោគ​

​នៅ​ថ្ងៃ​ទី​០៩​ ខែកក្កដា​ ឆ្នាំ​ ២០២១​ សភាពាណិជ្ជកម្ម​អឺរ៉ុប​​នៅ​កម្ពុជា​​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន​ដើម្បី​អបអរសាទរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​វិនិយោគ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សារដ្ឋមន្ត្រី​។​

សភាពាណិជ្ជកម្ម​អឺរ៉ុប​បាន​អបអរសាទរ​ការ​អភិវឌ្ឍ​ដ៏​រំភើប​នេះ​ ដែល​នឹង​បង្កើន​លទ្ធភាព​យ៉ាងច្រើន​ដល់​​កម្ពុជា​ ព្រមទាំង​ជំរុញ​ការ​ទាក់ទាញ​ការ​វិនិយោគ​ម​បន្ថែម​ទៀត​មក​កាន់​កម្ពុជា​។​ ច្បាប់​វិនិយោគ​ដែល​នឹង​ដាក់​អោយ​ប្រើប្រាស់​នា​ពេល​ខាង​មុខ​នេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​​បង្កើន​ការ​ប្រកួតប្រជែង​និង​ភាព​ទាក់ទាញ​របស់​ប្រទេស​កម្ពុជា​ក្នុង​ស្មារតី​ពិពិធ​កម្ម​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​​ គាំទ្រ​ការ​បង្កើត​ថ្មី​ និង​ជំរុញ​ការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​នៅ​ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វី​ដ-​១៩​។​

សភាពាណិជ្ជកម្ម​អឺរ៉ុបនៅកម្ពុជា

ទាញយក៖ pdf