ការលើកលែងបន្ធូរបន្ថយយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចំនួន ២២៩ គ្រឿង ដែលត្រូវបានឃាត់ទុកនាពេលកន្លងមក ដោយមន្ត្រីមានសមត្ថកិច្ចប្រចាំស្ថានីយជញ្ជីងអចល័ត និងជញ្ជីងចល័ត នៃក្រសួងសាធារណការ និងដឹកជញ្ជូន
នៅថ្ងៃទី ០១ ខែតុលា ឆ្នាំ២០២១ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹង ស្តីពីការលើកលែងបន្ធូរបន្ថយយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចំនួន ២២៩ គ្រឿង ដែលត្រូវបានឃាត់ទុកនាពេលកន្លងមក ដោយមន្ត្រីមានសមត្ថកិច្ចប្រចាំស្ថានីយជញ្ជីងអចល័ត និងជញ្ជីងចល័ត នៃក្រសួងសាធារណការ និងដឹកជញ្ជូន។
រដ្ឋាភិបាលបានលែកលែងបន្ធូរបន្ថយក៏ដូចជាផ្តល់ឱកាសសារជាថ្មីដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់យានយន្តដឹកជញ្ជូនលើសទម្ងង់កម្រិតកំណត់ ដែលមន្ត្រីមានសមត្ថកិច្ចប្រចាំស្ថានីយជញ្ជីងចល័ត និងជញ្ជីងចល័ត នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឃាត់ទុកនាពេលកន្លងមក។
ក្រសួងសាធារណការ និងដឹកជញ្ជូន