ការ​លើកលែង​បន្ធូរបន្ថយ​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ ចំនួន​ ២២៩​ គ្រឿង​ ដែល​ត្រូវ​បាន​ឃាត់​ទុក​នា​ពេល​កន្លង​មក​ ដោយ​មន្ត្រី​មាន​សមត្ថកិច្ច​ប្រចាំ​ស្ថានីយ​ជញ្ជីង​អ​ចល័ត​ និង​ជញ្ជីង​ចល័ត​ នៃ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​

​នៅ​ថ្ងៃ​ទី​ ០១​ ខែតុលា​ ឆ្នាំ​២០២១​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​លើកលែង​បន្ធូរបន្ថយ​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ ចំនួន​ ២២៩​ គ្រឿង​ ដែល​ត្រូវ​បាន​ឃាត់​ទុក​នា​ពេល​កន្លង​មក​ ដោយ​មន្ត្រី​មាន​សមត្ថកិច្ច​ប្រចាំ​ស្ថានីយ​ជញ្ជីង​អ​ចល័ត​ និង​ជញ្ជីង​ចល័ត​ នៃ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​។​

​រដ្ឋាភិបាល​បាន​លែ​កលែង​បន្ធូរបន្ថយ​ក៏​ដូច​ជា​ផ្តល់​ឱកាស​សារ​ជា​ថ្មី​ដល់​ម្ចាស់​ក្រុមហ៊ុន​ និង​ម្ចាស់​យានយន្ត​ដឹក​ជញ្ជូន​លើស​ទ​ម្ង​ង់​កម្រិត​កំណត់​ ដែល​មន្ត្រី​មាន​សមត្ថកិច្ច​ប្រចាំ​ស្ថានីយ​ជញ្ជីង​ចល័ត​ និង​ជញ្ជីង​ចល័ត​ នៃ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​ឃាត់​ទុក​នា​ពេល​កន្លង​មក​។​

ក្រសួងសាធារណការ និងដឹកជញ្ជូន

ទាញយក៖ pdf