ការពន្យារពេលការផាកពិន័យចំពោះការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក
នៅថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពីការពន្យារពេលការផាកពិន័យចំពោះការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
ដោយយោងតាមការសំណូមពររបស់អាជីវករ សហគ្រាសឯកបុគ្គល និងក្រុមហ៊ុនជាច្រើន និងរួមផ្សំជាមួយនឹងការផ្ទុះឡើងវិញនូវជីងឺកូវីដបម្លែងថ្មី (អូមីក្រុង) កំពុងរាលដាលខ្លាំងក្នុងសហគមន៍ ក្រសួងសម្រេចពន្យាកាលបរិច្ឆេទការផាកពិន័យ រហូតដល់ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២២។
ក្រសួងពាណិជ្ជកម្ម