​ការ​មិន​គិតថ្លៃ​ធ្វើតេស្ត​រហ័ស​ (Rapid​ Test)​ រក​មេរោគ​កូ​វី​ដ​-១៩​ ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ នៅ​តាម​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​

​នៅ​ថ្ងៃ​ទី​ ០៤​ ខែសីហា​ ឆ្នាំ​២០២១​ ក្រសួងសុខាភិបាល​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ ការ​មិន​គិតថ្លៃ​ធ្វើតេស្ត​រហ័ស​ (Rapid​ Test)​ រក​មេរោគ​កូ​វី​ដ​-១៩​ ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ នៅ​តាម​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​។​

​ការ​ធ្វើតេស្ត​រហ័ស​រក​មេរោគ​កូ​វី​ដ​-១៩​ ពី​ប្រជាពលរដ្ឋ​ ដែល​មក​ទទួល​សេវា​នៅ​តាម​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​ គឺ​មិន​ត្រូវ​បាន​គិតថ្លៃ​នោះ​ទេ​។​

ក្រសួងសុខាភិបាល

ទាញយក៖ pdf