សិក្ខាសាលាប្រព័ន្ធព័ត៌មានភូមិសាស្ត្រស្តីពី៖ មូលដ្ឋានគ្រឹះនៃ QGIS
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) មានសេចក្តីសោមនស្សរីករាយក្នុងការប្រារព្ធសិក្ខាសាលាចំនួន៣ អំពីប្រព័ន្ធព័ត៌មានភូមិសាស្ត្រ ក្រោមប្រធានបទ មូលដ្ឋានគ្រឹះនៃ QGIS ដែលមានរយៈពេល ៣ ថ្ងៃនៃសិក្ខាសាលានិមួយៗ។ សិក្ខាសាលាជាស៊េរីនេះមានគោលបំណងផ្តល់ជូននូវចំណេះដឹងអំពីជីអាយអេស និងការប្រើប្រាស់កម្មវិធី ជីអាយអេសបើកទូលាយ (QGIS) សម្រាប់ការប្រមូលទិន្នន័យ ការគ្រប់គ្រងទិន្នន័យ និងការធ្វើផែនទី។ សិក្ខាសាលានេះនឹងផ្តោតលើប្រធានបទអំពី បរិស្ថាន និងធនធានធម្មជាតិ។
សិក្ខាសាលា៖
សិក្ខាសាលារយៈពេល ៣ ថ្ងៃ នេះត្រូវបានរៀបចំឡើងដោយមានមេរៀនទៅតាមកំរិតពីទាបទៅខ្ពស់ សម្រាប់សិក្ខាកាមក្នុងការយល់ដឹងពីគោលការសំខាន់ៗនៃជីអាយអេស និងការប្រើប្រាស់ជាក់ស្តែងក្នុងការងារ។ មេរៀនទាំងនោះមានដូចជា៖
- ជំពូក១ ៖ ការចាប់ផ្តើមដំបូងជាមួយកម្មវិធី QGIS
- ជំពូក២ ៖ វិធីសាស្ត្របង្ហាញទិន្នន័យផែនទី
- ជំពូក៣ ៖ ការគ្រប់គ្រងប្រព័ន្ធទិន្នន័យផែនទី
- ជំពូក៤ ៖ ការប្រមូលទិន្នន័យជាមួយ GPS
- ជំពូក៥ ៖ ការធ្វើ Georeference
អំពីសិក្ខាសាលា៖
- ទីតាំង៖ ការិយាល័យអង្គការទិន្នន័យអំពីការអភិវឌ្ឍ ភ្នំពេញ តំណភ្ជាប់៖ https://goo.gl/maps/ovUFZgbFaXz
- កាលបរិច្ឆេទ៖ ចាប់ពីថ្ងៃទី ០១ ដល់ ថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០១៩
- ការចូលរួមវិភាគទាន៖ ២០ ដុល្លាក្នុងម្នាក់
- អត្ថប្រយោជន៍៖ សម្ភារៈសិក្សា កម្មវិធី អ៊ិនធើណេត សៀវភៅកំណត់ត្រា វិញ្ញាបនបត្រ អាហារសម្រន់ និងអាហារថ្ងៃត្រង់
- មេរៀនសិក្សា៖ ភាសាខ្មែរ និងអង់គ្លេស
- តម្រូវការ៖ អ្នកចូលរួមត្រូវមាន កុំព្យូរយួរដៃ ចំណេះដឹងក្នុងការប្រើប្រាស់ កុំព្យូរទ័រ និងភាសាអង់គ្លេសកំរិតមូលដ្ឋាន (អាចយល់ពីពាក្យអង់គ្លេសទូទៅបាន)
- សម្រាប់ការចុះឈ្មោះ ៖ https://goo.gl/SV2owx
- ថ្ងៃផុតកំណត់ចុះឈ្មោះ៖ ២៧ មីនា ២០១៩
- ថ្ងៃប្រកាសឈ្មោះបេក្ខជន៖ ២៨ មីនា ២០១៩
- សូមទំនាក់ទំនង៖ លោក ផាន់ សុវណ្ណគង្គា, សារអេឡិកត្រូនិក៖ training@opendevcam.net, លេខទូរស័ព្ទ៖ ០១០ ៧៥៥ ២៩៥
អាហារូបករណ៍៖
អូឌីស៊ី នឹងផ្តល់អាហារូបករណ៍ចំនួន ១០ កន្លែង សម្រាប់ការចុះឈ្មោះរបស់និស្សិតមកពី មហាវិទ្យាល័យ រៀបចំដែនដី និងរដ្ឋបាលដីធ្លី នៃសាកលវិទ្យាល័យ ភូមិន្ទកសិកម្ម, ដេប៉ាតឺម៉ង់គ្រប់គ្រង និងអភិវឌ្ឍន៍ធនធានធម្មជាតិ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាលាជាតិកសិកម្មព្រែកលៀប និងសាកលវិទ្យាល័យផ្សេងៗទៀត។
សម្រាប់ព័ត៌មានលំអិតអំពីសិក្ខាសាលា សូមទាញយកឯកសារជាទម្រង់ PDF។
អង្គការទិន្នន័យអំពីការអភិវឌ្ឍ