លិខិត​អំពាវនាវ​ដល់​អ្នកបញ្ជា​ទិញ​ទាំងអស់​ដែល​ទិញ​សម្លៀក​បំពាក់​ ស្បែកជើង​ និង​ ផលិតផល​ធ្វើ​ដំណើរ​ពី​កម្ពុជា​

​នៅ​ថ្ងៃ​ទី​៤​ ខែឧសភា​ ឆ្នាំ​២០២០​ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ បាន​ចេញ​លិខិត​អំពាវនាវ​ដល់​អ្នកបញ្ជា​ទិញ​ទាំង​អស់ពី​រោងចក្រ​កម្ពុជា​។​ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ បាន​សូម​អំពាវនាវ​ដល់​អ្នកបញ្ជា​ទិញ​ទាំងអស់​មេត្តា​ទូទាត់​បំណុល​របស់​ខ្លួន​។​ លក្ខខណ្ឌ​ទូទាត់​ប្រាក់​អាច​ពិភាក្សា​គ្នា​បាន​ ប៉ុន្តែ​ការ​មិន​ទូទាត់​គឺ​មិន​អាច​ទទួលយក​បាន​ទេ​។​ បើ​យោង​ទៅ​តាម​ លិខិត​អំពាវនាវ​  ​រោងចក្រ​ចំនួន​១៨០​បាន​ព្យួរ​ប្រតិបត្តិការ​របស់​ខ្លួន​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្មករ​ប្រមាណ​១៥០.០០០​នាក់​ ហើយ​ចំនួន​នេះ​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​នឹង​កើនឡើង​ដល់​ការ​បាត់បង់​ការងារ​២០០.០០០​នាក់​។​

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា

ទាញយក៖ pdf