ការបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលភស្តុភារកម្មនិងកំពង់ផែពហុបំណងរបស់ក្រុមហ៊ុនកំពត ឡូជីស្ទីក អេន ផត
នៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២២ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលភស្តុភារកម្មនិងកំពង់ផែពហុបំណងរបស់ក្រុមហ៊ុនកំពត ឡូជីស្ទីក អេន ផត។
ក្រុមហ៊ុនកំពត ឡូជីស្ទីក អេន ផត ឯ.ក បានទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណង នៅលើដីឯកជនរបស់ក្រុមហ៊ុនដែលមានទំហំសរុប ៦០០ហិកតា គ្រោងប្រើទុនវិនិយោគសរុបប្រមាណ ១៥០០លានដុល្លារអាមេរិក ដោយត្រូវអនុវត្តជា ៣ដំណាក់កាល។
ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់