ការ​បើក​ការដ្ឋាន​សាងសង់​មជ្ឈមណ្ឌល​ភស្តុ​ភារ​កម្ម​និង​កំពង់​ផែ​ពហុ​បំណង​របស់​ក្រុមហ៊ុន​កំពត​ ឡូ​ជី​ស្ទីក​ អេ​ន​ ផត​

​នៅ​ថ្ងៃ​ទី​ ០៥​ ខែឧសភា​ ឆ្នាំ​២០២២​ ក្រសួង​រៀបចំ​ដែនដី​ នគរ​រូប​នី​យ​កម្ម​ និង​សំណង់​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ការ​បើក​ការដ្ឋាន​សាងសង់​មជ្ឈមណ្ឌល​ភស្តុ​ភារ​កម្ម​និង​កំពង់​ផែ​ពហុ​បំណង​របស់​ក្រុមហ៊ុន​កំពត​ ឡូ​ជី​ស្ទីក​ អេ​ន​ ផត​។​

​ក្រុមហ៊ុន​កំពត​ ឡូ​ជី​ស្ទីក​ អេ​ន​ ផត​ ឯ​.​ក​ បាន​ទទួល​បាន​គោលការណ៍​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​ ដើម្បី​អភិវឌ្ឍ​មជ្ឈមណ្ឌល​ភស្តុ​ភារ​កម្ម​ និង​កំពង់​ផែ​ពហុ​បំណង​ នៅ​លើ​ដី​ឯកជន​របស់​ក្រុមហ៊ុន​ដែល​មាន​ទំហំ​សរុប​ ៦០០​ហិ​កតា​ គ្រោង​ប្រើ​ទុន​វិនិយោគ​សរុប​ប្រមាណ​ ១៥០០​លាន​ដុល្លារ​អា​មេ​រិ​ក​ ដោយ​ត្រូវ​អនុវត្ត​ជា​ ៣​ដំណាក់កាល​។​

ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់

ទាញយក៖ pdf