ឯកឧត្តម​ ង្វៀ​ន​ សួន​ហ្វ៊ុ​ក​ ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​

​នៅ​ថ្ងៃ​ទី​ ២០​ ខែធ្នូ​ ឆ្នាំ​២០២១​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ឯកឧត្តម​ ង្វៀ​ន​ សួន​ហ្វ៊ុ​ក​ ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ពី​ថ្ងៃ​ទី​ ២១​ ដល់​ថ្ងៃ​ទី​ ២២​ ខែធ្នូ​ ឆ្នាំ​២០២១​។​ ក្នុងអំឡុងពេល​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នេះ​ឯកឧត្តម​ ង្វៀ​ន​ សួន​ហ្វ៊ុ​ក​នឹង​ចូល​ក្រាប​បង្គំ​គាល់​ព្រះករុណា​ ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រះ​ទីនាំង​ទេវាវិនិច្ឆ័យ​ និង​ចូល​ក្រាប​បង្គំ​គាល់​សម្តេចព្រះ​មហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហ​នុ​ ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៅ​ព្រះរាជ​ដំណាក់​គន្ធ​បុប្ផា​ក្នុង​ព្រះ​បរមរាជវាំង​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf