ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នឹង​អញ្ជើញ​ចូលរួម​តាម​ប្រព័ន្ធ​វី​ដេ​អូ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​-​សហរដ្ឋអាមេរិក​

​នៅ​ថ្ងៃ​ទី​ ២២​ ខែកញ្ញា​ ឆ្នាំ​២០២១​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្ដី​ពី​ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នឹង​អញ្ជើញ​ចូលរួម​តាម​ប្រព័ន្ធ​វី​ដេ​អូ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​-​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០២១​។​ រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ និង​ឯកឧត្តម​ អេ​ន​តូ​នី​ ប្លី​ន​ខេន​ (Antony​ Blinken)​ រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក​រំពឹង​ថា​នឹង​បន្ត​ពិភាក្សា​លើ​បញ្ហា​នានា​ដែល​បាន​លើក​ឡើង​ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​-​សហរដ្ឋអាមេរិក​ និង​សន្និសីទ​ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ជាមួយ​សហរដ្ឋអាមេរិក​។​ រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ និង​សហរដ្ឋអាមេរិក​ក៏​នឹង​ផ្លាស់​ប្តូរ​យោបល់​គ្នា​ផង​ដែរ​អំពី​មធ្យោបាយ​ដើម្បី​ពង្រឹង​បន្ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​សហរដ្ឋអាមេរិក​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​ និង​ផល​ប៉ះពាល់​ពី​ជំងឺ​នេះ​។​ ជាមួយ​គ្នា​នេះ​ក៏​នឹង​មានការ​លើក​ឡើង​ដែរ​អំពី​បញ្ហា​តំបន់​ និង​អន្តរជាតិ​ដែល​ជា​កង្វល់​ និង​ចំណាប់អារម្មណ៍​រួម​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf