ការ​អនុវត្ត​ការ​ឈប់​សម្រាក​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ ឆ្នាំ​២០២២

​នៅ​ថ្ងៃ​ទី​ ២៩​ ខែមីនា​ ឆ្នាំ​២០២២​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​អនុវត្ត​ការ​ឈប់​សម្រាក​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ ឆ្នាំ​២០២២​។​

​ម្ចាស់​ ឬ​នាយក​រោងចក្រ​ សហគ្រាស​អនុញ្ញាត​ឱ្យ​កម្មករនិយោជិត​ទាំងអស់​របស់​ខ្លួន​ឈប់​សម្រាក​ដោយ​មាន​ប្រាក់​ឈ្នួល​នា​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ទាំង​មុខ​នេះ​ ក្នុង​រយៈពេល​បី​ថ្ងៃ​គឺ​ថ្ងៃ​ទី​ ១៤-១៥​ និង​ថ្ងៃ​ទី​ ១៦​ ខែមេសា​ ឆ្នាំ​២០២២​។​

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ទាញយក៖ pdf