ការដាក់អនុវត្តការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមត្ថភាពផ្ទុកតាមគន្លងប្រក្រតីភាពថ្មី (Carrying Capacity Management System) សម្រាប់អាជីវកម្មហាង និងផ្សារ
នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២២ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការដាក់អនុវត្តការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមត្ថភាពផ្ទុកតាមគន្លងប្រក្រតីភាពថ្មី (Carrying Capacity Management System) សម្រាប់អាជីវកម្មហាង និងផ្សារ។
ប្រព័ន្ធនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងមជ្ឈមណ្ឌលកម្ពុជា ៤.០ ដោយមានការគាំទ្រពីគណៈកម្មការទី៧ នៃរដ្ឋសភា និងសហភាពសហព័ន្ធយុវជនកម្ពុជា។
គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត