​ស​ន្ទ​ស្សន៍​នៃ​ការ​កើនឡើង​កាំរស្មីព្រះអាទិត្យ​ UV

នៅ​ថ្ងៃ​ទី​ ១៧​ ខែសីហា​ ឆ្នាំ​២០២១​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ចេញ​សេចក្តីជូនដំណឹង​ព័ត៌មាន​ស្តី​ពី​ស​ន្ទ​ស្សន៍​នៃ​ការ​កើនឡើង​កាំរស្មីព្រះអាទិត្យ​ UV​។​ យោង​តាម​ការ​ស្រាវជ្រាវ​របស់​អង្គការ​ឧតុនិយម​ពិភពលោក​ (WMO)​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​នៅ​តំបន់​ឥណ្ឌូចិន​ចាប់ពី​ថ្ងៃ​ទី​ ១៨​ ដល់​ថ្ងៃ​ទី​ ២៤​ ខែសីហា​ ឆ្នាំ​២០២១​ នេះ​នឹង​ទទួល​រង​នូវ​ ឥទ្ធិពល​កាំរស្មីព្រះអាទិត្យ​ UV​។​ ការ​កើនឡើង​នៃ​ស​ន្ទ​ស្សន៍​កាំរស្មីព្រះអាទិត្យ​ UV​ នេះ​នឹង​បង្ក​ឲ្យ​មានហានិភ័យ​ និង​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ សត្វ​ និង​រុក្ខជាតិ​ ។​

ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​

ទាញយក៖ pdf