សេចក្តីណែនាំ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ក្នុង​កិច្ច​ការពារ​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩​ នា​ពេល​ឈប់​សម្រាក​ខាង​មុខ​នេះ​

​នៅ​ថ្ងៃ​ទី​១៧​ ខែកក្កដា​ ឆ្នាំ​២០២០​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តីណែនាំ​មួយ​ស្តី​ពី​កិច្ច​ការពារ​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩​ នា​ពេល​ឈប់​សម្រាក​ខាង​មុខ​នេះ​ដល់​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ និង​មន្ត្រី​ពាក់​ពន្ធ​ទាំងអស់​។​ វិធានការ​ទាំងនោះ​មាន​ដូច​តទៅ​៖
១​ ជ្រើសរើស​ការ​ជួបជុំ​គ្រួសារ​ឬ​ដំណើរ​កំសាន្ត​ប្រកបដោយ​សុវត្ថិភាព​ មិន​មានការ​ចម្លងជំងឺ​
២​ ជ្រើសរើស​មធ្យោបាយ​ធ្វើ​ដំណើរ​មាន​សុវត្ថិភាព​
៣​ ជ្រើសរើស​ទីកន្លែង​ស្នាក់​នៅ​ប្រកបដោយ​សុវត្ថិភាព​ និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ចម្លងជំងឺ​
៤​ ជ្រើសរើស​ការ​ទទួលទាន​អាហារ​ប្រកបដោយ​សុវត្ថិភាព​ មិន​មានការ​ចម្លងជំងឺ​
៥​ បុគ្គល​ម្នាក់ៗ​ត្រូវ​រក្សា​អនាម័យ​ជា​និច្ច​
៦​ ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​

 

ក្រសួងសុខាភិបាល

ទាញយក៖ pdf