សេចក្ដីណែនាំ ស្ដីពីការពង្រឹងសន្តិសុខ សុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២
នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញផ្សាយនូវសេចក្តីណែនាំមួយ ស្តីពីការពង្រឹងសន្តិសុខសុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន។
សេចក្តីណែនាំនេះមានគោលបំណងធានាឱ្យដំណើរការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០២២ ប្រព្រឹត្តទៅដោយរលូនប្រកបដោយសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខ អហិង្សា និងបរិយាកាសគ្មានការគំរាមកំហែង។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត