សេចក្តីណែនាំស្តី​ពី​ ការ​បើក​រំលឹក​ប្រាក់​បំណាច់​អតីតភាព​ការងារ​ដែល​មាន​មុន​ឆ្នាំ​២០១៩​ សម្រាប់​សហគ្រាស​ គ្រឹះស្ថាន​ផ្នែក​វាយ​ន​ភណ្ឌ​ កាត់ដេរ​ និង​ផលិត​ស្បែកជើង​

​នៅ​ថ្ងៃ​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០១៩ ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ចេញ​សេចក្តីណែនាំ​ស្តី​ពី​ ការ​បើក​រំលឹក​ប្រាក់​បំណាច់​អតីតភាព​ការងារ​ដែល​មាន​មុន​ឆ្នាំ​២០១៩​ សម្រាប់​សហគ្រាស​ គ្រឹះស្ថាន​ផ្នែក​វាយ​ន​ភណ្ឌ​ កាត់ដេរ​ និង​ផលិត​ស្បែកជើង​​ ដើម្បី​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ខ្លឹមសារ​ប្រកាស​លេខ​៤៤៣​ ប​.​ក​/​ប្រ​.​ក​.​ខ​.​ល​ ចុះ​ថ្ងៃ​ទី​២១​ ខែកញ្ញា​ ឆ្នាំ​២០១៩​ ស្តី​ពី​ការ​ការ​ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​។​ សេចក្តីណែនាំ​បង្ហាញ​ពី​របៀប​គិត​អតីតភាព​ការងារ​ របៀប​គណនា​ប្រាក់​រំលឹក​អតីតភាព​ការងារ​ របៀប​បើក​រំលឹក​ប្រាក់​បំណាច់​អតីតភាព​ការងារ​ ការ​ផ្តល់​ប្រាក់​រំលឹក​ប្រាក់​បំណាច់​អតីតភាព​ការងារ​តាម​ប្រភេទ​នៃ​កិច្ចសន្យាការងារ​ ការ​បញ្ឈប់​កម្មករនិយោជិត​ពី​ការងារ​ និង​គោលការណ៍​រួម​។​

សូម​ចុច​តំណ​សម្រាប់​ទាញ​យក​ឯក​សារ​ផ្លូវ​ការ​៖​​ https://opendevelopmentcambodia.net/km/dataset/?id=instruction-no-057-on-the-payment-of-pre-2019-seniority-indemnity-for-enterprises-in-garment-and-fo

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ទាញយក៖ pdf