​សេចក្តីណែនាំ​ ដល់​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់​ ស្ដី​ពី​វិធានការ​គ្រប់គ្រង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ និង​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩

កាលពី​ថ្ងៃ​ទី​ ២៧​ ខែមីនា​ ក្រសួងមហាផ្ទៃ​ បាន​ណែនាំ​ដល់​អភិបាល​ នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់​ ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង​ ការ​សម្របសម្រួល​ និង​ការ​ត្រួតពិនិត្យ​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​ចូល​មក​ប្រទេស​កម្ពុជា​តាម​ច្រកព្រំដែន​គោក​កម្ពុជា​-​ថៃ​ ឱ្យ​បាន​ហ្មត់ចត់​សំដៅ​ចូលរួម​បង្ការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​នៅ​កម្ពុជា​។​ ក្រសួងមហាផ្ទៃ​ ក៏​បាន​ស្នើ​ដល់​អភិបាល​ នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់​ ចាត់ចែង​អនុវត្ត​នូវ​វិធានការ​មួយ​ចំនួន​។​

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf