​សេចក្តីណែនាំ​ស្តី​ពី​វិធានការ​ការពារ​ការ​ចម្លង​វីរុស​កូ​វី​ដ​១៩​ចំពោះ​ម្ចាស់​រថយន្ត​និង​អ្នក​ធ្វើ​ដំណើរ​ដោយ​មធ្យ​បាយ​ដឺ​ក​ជញ្ជូន​រួម​ ដែល​ផ្ទុក​អ្នកដំណើរ​ច្រើន​លើស​ពី​១០​នាក់​

​នៅ​ថ្ងៃ​ទី​០៥​ ខែមេសា​ឆ្នាំ​២០២០​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តីណែនាំ​មួយ​ស្តី​ពី​វិធានការ​ ការពារ​ការ​ចម្លង​ វីរុស​កូ​វី​ដ​១៩​ ចំពោះ​ម្ចាស់​រថយន្ត​និង​អ្នក​ធ្វើ​ដំណើរ​ដោយ​មធ្យ​បាយ​ដឺ​ក​ជញ្ជូន​រួម​ ដែល​ផ្ទុក​អ្នកដំណើរ​ច្រើន​លើស​ពី​១០​នាក់​។​ វិធានការ​មាន​ដូច​ជា​៖
-​បើក​បង្អួច​រថយន្ត​ ឱ្យ​ខ្យល់​ចេញ​-​ចូល​ 

-​លើកទឹកចិត្ត​ឱ្យ​អ្នកដំណើរ​ពាក់​ម៉ាស់​ ឬ​ក្រមា​ខ្ទប់មាត់​ ច្រមុះ​

-​ត្រូវ​សំអាត​រថយន្ត​ជា​ប្រចាំ​ដោយ​ប្រើ​ទឹកសាប៊ូ​ និង​ជូត​អាល់កុល​ តា​ម្នាក់​កៅអី​

-​ត្រូវ​សំអាត​រថយន្ត​ជា​ប្រចាំ​ដោយ​ប្រើ​ទឹកសាប៊ូ​ និង​ជូត​អាល់កុល​ តាម​កៅអី​

-​ម្ចាស់​រថយន្ត​ត្រូវ​មានទឹក​អាល់កុល​ ឬ​ជែ​ល​អាល់កុល​ ឱ្យ​អ្នកដំណើរ​លាងដៃ​ ពេល​ឡើង​លើ​រថយន្ត​

-​ចំពោះ​អ្នកបើកបរ​រថយន្ត​ទាំងនោះ​ បើ​មាន​រោគ​សញ្ញា​ ដូច​ជា​ ផ្តាសាយ​ ត្រូវ​ផ្អាក​ការ​បើកបរ​ ជា​បណ្ដោះអាសន្ន​ រួច​អញ្ជើញ​ទៅ​មន្ទីរពេទ្យ​សាធារណៈ​ ដើម្បី​ត្រួតពិនិត្យ​សុខភាព​។​

ក្រសួងសុខាភិបាល

ទាញយក៖ pdf