ការអន្តរាគមន៍ក្រុមហ៊ុនផ្តល់ប្រាក់បញ្ឈប់ពីការងារស្របតាមច្បាប់ស្តីពីការងារ
នៅថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០២២ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការអន្តរាគមន៍ក្រុមហ៊ុនផ្តល់ប្រាក់បញ្ឈប់ពីការងារស្របតាមច្បាប់ស្តីពីការងារ។
មន្ត្រីជំនាញរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការពិនិត្យផ្ទៀងផ្ទាត់ការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយតំណាងក្រុមហ៊ុន ហើយពិនិត្យឃើញថា ការទូទាត់ចំនួន ៤ចំណុច គឺបានត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធពាក់ព័ន្ធនឹងការបញ្ឈប់ពីការងាររួម។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ