ជប៉ុនផ្តល់ថវិកាសរុប ១,៥៦១,៨០៥ ដុល្លារអាមេរិក សម្រាប់ការសាងសង់ស្ពានដើម្បីអភិវឌ្ឍន៍ជនបទ ការលើកកម្ពស់និរន្តភាពនៃស្ថានភាពកសិកម្ម ដើម្បីកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ការអភិវឌ្ឍសហគមន៍តាមរយៈការបោសសម្អាតមីន
នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០១៧ រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាចំនួន ២៤២,៣៦៧ ដុល្លារអាមេរិក ដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី សម្រាប់ “គម្រោងសាងសង់ស្ពាន ២ កន្លែង ក្នុងឃុំចំនួនពីរ នៃស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី” ក្រោមគ្រោងការណ៍ជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយគូសាណូណិ) ថវិកាចំនួន ៥៥៨,២៣៦ ដុល្លារអាមរិក ដល់វិទ្យាស្ថានកែលម្អ និងអភិរក្សបរិស្ថាន (អង្គការ ERECON) សម្រាប់ “គម្រោងលើកកម្ពស់និរន្តភាពនៃស្ថានភាពកិសកម្ម ដើម្បីកាត់បន្ថយភាពក្រីក្រក្នុងខេត្តកំពង់ចាម” និងថវិកាចំនួន ៧៦១,២០២ ដុល្លារអាមេរិក ដល់អង្គការសកម្មភាពកម្ចាត់មីនជប៉ុន (អង្គការ JMAS) សម្រាប់ “គម្រោងលើកកម្ពស់ការអភិវឌ្ឍសហគមន៍ តាមរយៈការបោសសម្អាតមីន ក្នុងខេត្តបន្ទាយមានជ័យ” ក្រោមគ្រោងការណ៍ជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន។ កិច្ចសន្យាផ្តល់ជំនួយទាំងនេះ ត្រូវបានចុះហត្ថលេខានៅស្ថានទូតជប៉ុន ដោយ ឯកឧត្តម ហូរីណូអ៊ុជិហ៊ីដេហ៊ីសា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បណ្ឌិត HIHARA Machito នាយកអង្គការ ERECON និងលោក SHIBATA Mikio ប្រធានតំណាងអង្គការ JMAS។
ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា