ការដាក់ពាក្យស្វែងរកការងារធ្វើនៅសាធារណរដ្ឋកូរ៉េគឺធ្វើឡើងនៅណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស
នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២២ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ពាក្យស្វែងរកការងារធ្វើនៅសាធារណរដ្ឋកូរ៉េគឺធ្វើឡើងនៅណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស ដែលមានទីតាំងស្ថិតនៅក្នុងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)។
គណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បេក្ខជនប្រឡងជាប់ជាស្ថាពរ (លើកទី១) ការប្រឡងតេស្តសមត្ថភាពភាសាកូរ៉េ ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរលើកទី១៧ (17th EPS-TOPIK) តាមប្រព័ន្ធកុំព្យូទ័រ និងការប្រឡងតេស្តជំនាញ (Skill Test) សម្រាប់ឆ្នាំ២០២២ ទាំងអស់ឱ្យបានជ្រាបថា ការដាក់ពាក្យស្វែងរកការងារធ្វើនៅសាធារណរដ្ឋកូរ៉េ គឺធ្វើឡើងនៅគណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស ដែលមានទីតាំងស្ថិតនៅក្នុងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ចាប់ពីថ្ងៃសៅរ៍ ទី០២ ខែមេសា ដល់ថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០២២។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ