សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ការ​ចុះ​អនុស្សរណៈ​យោគយល់​ស្តី​ពី​ “​ការ​អភិវឌ្ឍ​គម្រោង​ Financial​ Transparency​ Corridor​ (FTC)”​ រវាង​ធនាគារជាតិ​នៃ​កម្ពុជា​ និង​អាជ្ញាធរ​រូបិយ​វត្ថុ​សិង្ហ​បុរី​

​នៅ​ថ្ងៃ​ទី​១១​ ខែកក្កដា​ ឆ្នាំ​២០២៣​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ការ​ចុះ​អនុស្សរណៈ​យោគយល់​ស្តី​ពី​ “​ការ​អភិវឌ្ឍ​គម្រោង​ Financial​ Transparency​ Corridor​ (FTC)”​ រវាង​ធនាគារជាតិ​នៃ​កម្ពុជា​ និង​អាជ្ញាធរ​រូបិយ​វត្ថុ​សិង្ហ​បុរី​។​

FTC​ ជា​ផ្លេ​ត​ហ្វ​ម​ចែករំលែក​ ដោះ​ដូរ​ព័ត៌មាន​ និង​ទិន្នន័យ​អតិថិជន​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​រវាង​ប្រទេស​កម្ពុជា​ និង​សិង្ហ​បុរី​។​ កិច្ច​សហប្រតិបត្តិការ​នេះ​ ធ្វើ​ឡើង​ក្នុង​គោលបំណង​បង្កើត​ហេដ្ឋារចនាសម្ព័ន្ធ​ឌី​ជី​ថ​ល​ ដើម្បី​សម្រួល​ដល់​ពាណិជ្ជកម្ម​ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​លទ្ធភាព​នៃ​ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ឆ្លង​ដែន​រវាង​សហគ្រាស​ធុន​តូច​ និង​មធ្យម​ (SMEs)​ ដែល​ធ្វើ​ឱ្យ​ប្រតិបត្តិការ​អាជីវកម្ម​របស់​សហគ្រាស​ទាំងនោះ​កាន់តែ​រីក​ចម្រើន​ និង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​។​

ធនាគារជាតិ​នៃ​កម្ពុជា

ទាញយក៖ pdf