សេចក្ដីណែនាំរួមស្តីពីការហាមឃាត់ការផលិត ផ្សព្វផ្សាយ និងចែកចាយបន្តនូវមាតិកាដែលប៉ះពាល់ដល់វប្បធម៌ ប្រពៃណីជាតិ ទំនៀមទម្លាប់ កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃស្ត្រីខ្មែរ
នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្ដីណែនាំ រួមស្តីពីការហាមឃាត់ការផលិត ផ្សព្វផ្សាយ និងចែកចាយបន្តនូវមាតិកា ដែលប៉ះពាល់ដល់វប្បធម៌ និងតម្លៃស្ត្រីខ្មែរ។
សេចក្ដីណែនាំនេះបានកំណត់ឱ្យបញ្ឈប់មាតិកាអសីលធម៌ និងការប្រើប្រាស់រូបរាងស្ត្រីក្នុងលក្ខណៈអនាចារ ហើយលើកទឹកចិត្តឱ្យផលិតមាតិកាដែលគោរពវប្បធម៌ ប្រពៃណី និងលើកតម្កើងតម្លៃស្ត្រី ព្រមទាំងព្រមានចាត់វិធានការតាមច្បាប់ចំពោះអ្នកល្មើស។
ក្រសួងព័ត៌មាន
