សេចក្តីប្រកាសព័ត៌មានរួម ស្ដីពីការអំពាវនាវឱ្យមានការពន្លឿន និងផ្ដល់ឱកាសដល់អង្គការសង្គមស៊ីវិលបន្តចូលរួមក្នុងដំណើរការវិសោធនកម្មច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល
នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ខមហ្វ្រែលបានចេញសេចក្តីប្រកាសព័ត៌មានរួម ស្ដីពីការអំពាវនាវឱ្យមានការពន្លឿន និងផ្ដល់ឱកាសដល់អង្គការសង្គមស៊ីវិលបន្តចូលរួមក្នុងដំណើរការវិសោធនកម្មច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរួម អង្គការសង្គមស៊ីវិល អំពាវនាវដូចតទៅ៖
១. ធ្វើវិសោធនកម្មលើមាត្រាទាំង១៤ រួមមានមាត្រា ១, មាត្រា ៧, មាត្រា ៨, មាត្រា ៩, មាត្រា ១០, មាត្រា ១១, មាត្រា ២០, មាត្រា ២៤, មាត្រា ២៥, មាត្រា ២៦, មាត្រា ៣០, មាត្រា ៣១, មាត្រា ៣២ និងមាត្រា ៣៥ ជាការព្រួយបារម្ភ ដែលបានលើកឡើងស្នើសុំធ្វើវិសោធនកម្មពីក្រមអង្គការសង្គមស៊ីវិល។
២. ពន្លឿនការតាក់តែងសេចក្ដីព្រាងច្បាប់ និងការធ្វើវិសោធនកម្មច្បាប់ឱ្យបានឆាប់រហ័សបំផុត និងដោយ មានផែនការច្បាស់លាស់ ។
៣.ផ្តល់ឱ្យសង្គមស៊ីវិលបានសិក្សាបន្ថែមលើខ្លឹមសារដែលនឹងត្រូវបានតាក់តែងនៅក្នុងសេចក្ដីព្រាងច្បាប់វិសោធនកម្ម នៃច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
៤.បន្តសហការជជែកពិភាក្សាជាមួយសង្គមស៊ីវិលលើខ្លឹមសារជាក់ស្តែងនៃសេចក្ដីព្រាងច្បាប់វិសោធនកម្ម នេះ ប្រកបដោយបរិយាបន្នក្នុងដំណាក់កាលជាបន្តបន្ទាប់ រហូតដល់សេចក្ដីព្រាងច្បាប់វិសោធនកម្មទាំងមូល ត្រូវបានអនុម័តដោយស្ថាប័ននីតិបញ្ញត្តិ។
ខមហ្រ្វែល