សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ស្តី​ពី​ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ និង​ធនាគារ​ អេ​ស៊ី​លី​ដា​ ភី​អិ​ល​ស៊ី​ ស្តី​ពី​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​ប្រាក់​រួម​ cdcOSP​ ដើម្បី​ប្រមូល​ចំណូល​សេវា​សាធារណៈ​

នៅ​ថ្ងៃ​ទី​២០​ ខែឧសភា​ ឆ្នាំ​២០២៥​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ស្តី​ពី​ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ និង​ធនាគារ​ អេ​ស៊ី​លី​ដា​ ភី​អិ​ល​ស៊ី​ ស្តី​ពី​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​ប្រាក់​រួម​ cdcOSP​ ដើម្បី​ប្រមូល​ចំណូល​សេវា​សាធារណៈ​។​

​ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នា​ឱកាស​នេះ​ ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ប្រមូល​ចំណូល​សេវា​សាធារណៈ​ តាម​រយៈ​កា​រត​ភ្ជាប់​ប្រព័ន្ធ​របស់​ធនាគារ​ អេ​ស៊ី​លី​ដា​ ភី​អិ​ល​ស៊ី​ ជាមួយ​ប្រព័ន្ធ​ទូទាត់​ប្រាក់​រួម​ cdcOSP​ របស់​ ក​.​អ​.​ក​.​ ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​ចាប់តាំងពី​ថ្ងៃ​ទី​៣១​ ខែកក្កដា​ ឆ្នាំ​២០២៤​។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ទាញយក៖ pdf