សេចក្តីថ្លែង​ការណ៍​រួម ការ​រំលោភ​​បំពាន​​ប្រព័ន្ធ​តុលាការ ដើម្បី​​ស្រប​​តាម​​របៀប​​វារៈ​​នយោបាយ គួរ​តែ​បញ្ចប់ ហើយ​​បទ​ចោទ​​លើ​សមាជិក​គណបក្សសង្គ្រោះជាតិ គួរ​តែ​ត្រូវ​លើក​ចោល

យើងខ្ញុំ​ ជា​ក្រុម​សង្គម​ស៊ី​វិល​មាន​រាយ​នាម​ដូច​ខាងក្រោម​ សូម​ថ្កោលទោស​ចំពោះ​ការ​រំលោភ​ បំពាន​យ៉ាង​ជាក់ស្តែង​លើ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​ និង​ការ​ចោទប្រកាន់​ជា​បន្តបន្ទាប់​ដែល​ត្រូវ​បាន​ ប្រើប្រាស់​ ដើម្បី​ទាញ​យក​លទ្ធផល​នៃ​ការ​ចរចារ​នយោបាយ​រវាង​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ គណបក្ស​ប្រជាជន​កម្ពុជា​ បន្ទាប់​ពី​មានការ​ចាប់ខ្លួន​ថ្មីៗ​ ទៅ​លើ​សមាជិក​យុវជន​គណបក្ស​ សង្គ្រោះ​ជាតិ​ និង​សូម​សំណូមពរ​ឲ្យ​ទម្លាក់​ចោល​រាល់​បទចោទប្រកាន់​ទាំងអស់​។​

ក្រុមអង្គការសង្គមស៊ីវិល

ទាញយក៖ pdf