សេចក្ដីថ្លែងការណ៍​រួម​៖​ ការ​អនុញ្ញាត​ឱ្យ​ជនបរទេស​ប្រកប​មុខរបរ​ស្វ័​យ​និ​យោជន៍​ គឺ​ការ​ដណ្ដើម​មុខរបរ​របស់​កម្មករ​ និង​ប្រជាពលរដ្ឋ​ខ្មែរ​

នៅ​ថ្ងៃ​ទី​ ០៧​ ខែតុលា​ ឆ្នាំ​២០១៩​ សហជីព​ សមាគម​ និង​អង្គការ​សង្គម​ស៊ី​វិល​បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ​ ដើម្បី​បង្ហាញ​ការ​ខកចិត្ត​ចំពោះ​សេចក្តីជូនដំណឹង​ លេខ​០៣៥​ របស់​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ចុះ​ថ្ងៃ​ទី​៥​ ខែតុលា​ ឆ្នាំ​ ២០១៩​ ស្តី​ពី​ “​ការ​អនុញ្ញាត​ឡើង​វិញ​នៃ​សកម្មភាព​ស្វ័​យ​និ​យោជន៍​ដោយ​ជនបរទេស​”​។​ ការ​អនុញ្ញាត​សកម្មភាព​ស្វ័​យ​និ​យោជន៍​ដោយ​ជនបរទេស​ក្នុង​វិស័យ​សេវាកម្ម​ គឺ​មិនមែន​ជា​ការ​ទាក់ទាញ​ការ​វិនិយោគ​បរទេស​ទេ​ តែ​បង្ក​ឱ្យ​មាន​ផលវិបាក​អវិជ្ជមាន​ដល់​ជីវភាព​របស់​ប្រជាជន​កម្ពុជា​។​

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា

ទាញយក៖ pdf