សេចក្តីថ្លែងការណ៍រួម៖ អង្គការផ្នែកសារព័ត៌មានអំពាវនាវឱ្យអាជ្ញាធរបង្កើនការប្រយុទ្ធប្រឆាំងនិទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន
នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០២០ អ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ក្លឹបអ្នកសារព័ត៌មានបរទេសនៃកម្ពុជា (OPCC) និងសហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិ (IFJ) បានចេញសេចក្តីថ្លែងការរួមមួយ បង្ហាញនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះនិទណ្ឌភាពដែលបន្តកើតមាន ហើយកំពុងតែបណ្ដែតបណ្ដោយឱ្យអ្នកប្រព្រឹត្តបទល្មើសទៅលើអ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា។ ពួកគេបានអំពាវនាវឱ្យអាជ្ញាធរចាត់វិធានការជាបន្ទាន់ដើម្បីធានាឱ្យមានការស៊ើបអង្កេតប្រកបដោយប្រសិទ្ធភាព ឯករាជភាព និងតម្លាភាពទៅលើគ្រប់ករណីបទល្មើសទាំងអស់ ដែលជនរងគ្រោះ និងសាច់ញាតិរបស់ពួកគេនៅកំពុងរង់ចាំយុត្តិធម៌នៅឡើយ។
ខាមបូចា