សេចក្តី​ថ្លែង​ការ​រួម​របស់​តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ស្តី​ពី​ការ​ព្រួយបារម្ភ​ចំពោះ​ក្រម​បរិស្ថាន​និង​ធនធានធម្មជាតិ​

នៅ​ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០២៣​ សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា​ បាន​ចេញ​សេចក្តី​ថ្លែង​ការ​រួម​របស់​តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ស្តី​ពី​ការ​ព្រួយបារម្ភ​ចំពោះ​ក្រម​បរិស្ថាន​និង​ធនធានធម្មជាតិ​។​

​ជនជាតិ​ដើម​ភាគតិច​ប្រមាណ​ ១៨៩​នាក់​ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​ ៤៤​នាក់​ មាន​វត្ត​មាននៅ​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ជា​សមូហភាព​រវាង​ជនជាតិ​ដើម​ភាគតិច​ ដើម្បី​ប្រមូល​ធាតុ​ចូល​ពាក់ព័ន្ធ​ក្តី​បារម្ភ​លើ​ការ​ប្រឈម​ ចំពោះ​ខ្លឹមសារ​មាត្រា​ដែល​ប៉ះពាល់​ដល់​សិទ្ធិ​សង្គម​ វប្បធម៌​ និង​សេដ្ឋកិច្ច​ជនជាតិ​ដើម​ភាគតិច​ដែល​ស្ថិត​ក្នុង​ និង​ក្បែរ​តំបន់ការពារធម្មជាតិ​ និង​តំបន់​ក្នុង​ព្រៃឈើ​ដូច​មាន​បញ្ញត្តិ​ក្នុង​ក្រម​បរិស្ថាន​និង​ធនធានធម្មជាតិ​។​

សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា

ទាញយក៖ pdf