សេចក្តីថ្លែងការរួមរបស់តំណាងសហគមន៍ជនជាតិដើមភាគតិចនៃព្រះរាជាណាចក្រកម្ពុជាស្តីពីការព្រួយបារម្ភចំពោះក្រមបរិស្ថាននិងធនធានធម្មជាតិ
នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ សម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា បានចេញសេចក្តីថ្លែងការរួមរបស់តំណាងសហគមន៍ជនជាតិដើមភាគតិចនៃព្រះរាជាណាចក្រកម្ពុជាស្តីពីការព្រួយបារម្ភចំពោះក្រមបរិស្ថាននិងធនធានធម្មជាតិ។
ជនជាតិដើមភាគតិចប្រមាណ ១៨៩នាក់ ក្នុងនោះមានស្ត្រីចំនួន ៤៤នាក់ មានវត្តមាននៅក្នុងកិច្ចពិគ្រោះយោបល់ថ្នាក់ជាតិជាសមូហភាពរវាងជនជាតិដើមភាគតិច ដើម្បីប្រមូលធាតុចូលពាក់ព័ន្ធក្តីបារម្ភលើការប្រឈម ចំពោះខ្លឹមសារមាត្រាដែលប៉ះពាល់ដល់សិទ្ធិសង្គម វប្បធម៌ និងសេដ្ឋកិច្ចជនជាតិដើមភាគតិចដែលស្ថិតក្នុង និងក្បែរតំបន់ការពារធម្មជាតិ និងតំបន់ក្នុងព្រៃឈើដូចមានបញ្ញត្តិក្នុងក្រមបរិស្ថាននិងធនធានធម្មជាតិ។
សម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា