ការ​ចាប់ផ្តើម​ដំណើរការ​នៃ​ការ​គាំទ្រ​ថ្មី​របស់​អូស្ត្រាលី​ លើ​បណ្តាញ​ថាមពល​កកើត​ឡើង​វិញ​

​នៅ​ថ្ងៃ​ទី​០៩​ ខែមិថុនា​ ឆ្នាំ​២០២១​ ស្ថាន​ទូត​អូស្ត្រាលី​​ប្រចាំ​នៅ​កម្ពុជា​មាន​សេចក្តី​រីករាយ​ក្នុង​ការ​ប្រកាស​អំពី​គំនិត​ផ្តួចផ្តើម​ថ្មី​មួយ​ ដើម្បី​ធ្វើ​ឱ្យ​ភូមិ​នានា​ក្នុង​ប្រទេស​កម្ពុជា​ ដែល​មិន​មាន​បណ្តាញ​អគ្គិសនី​ អាច​មាន​អគ្គិសនី​ប្រើប្រាស់​។​ ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​ ក្រសួង​រ៉ែ​និង​ថាមពល​ អគ្គិសនី​ក​ម្ពូ​ជា​ និង​ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ អូស្ត្រាលី​កំពុង​ផ្តល់​ជំនួយ​ រហូត​ដល់​ ២​លាន​ដុល្លារ​អូស្ត្រាលី​ ក្នុង​រយៈពេល​ ២​ ឆ្នាំ​ខាង​មុខ​ ដើម្បី​ជំរុញ​ឱ្យ​មានការ​វិនិយោគ​ពី​ឯកជន​ក្នុង​វិស័យ​ថាមពល​កកើត​ឡើង​វិញ​ នៅ​តំបន់​ ដែល​មិន​មាន​បណ្តាញ​អគ្គិសនី​។​  ​អាន​បន្ថែម​៖​ https://bit.ly/3cPlWdq

ស្ថាន​ទូត​អូស្ត្រាលី​​ប្រចាំ​នៅ​កម្ពុជា​

ទាញយក៖ pdf