ការលុបចោលការហាមអ្នកដំណើរ ឬអ្នកដែលឆ្លងកាត់មកពីប្រទេសតំបន់អាហ្វ្រិកចំនួន១០ ចូលកម្ពុជា
នៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹង ស្តីពីការលុបចោលការហាមអ្នកដំណើរ ឬអ្នកដែលឆ្លងកាត់មកពីប្រទេសតំបន់អាហ្វ្រិកចំនួន១០ ចូលកម្ពុជា។
ក្រសួងសម្រេចលុបចោលការហាមអ្នកដំណើរ ឬអ្នកដែលឆ្លងកាត់មកពីប្រទេសតំបន់អាហ្វ្រិកចំនួន១០ ចូលកម្ពុជា ដោយជំនួសមកវិញដោយការអនុវត្តនីតិវិធីបន្ថែម លើនីតិវិធីប្រតិបត្តិស្តង់ដារ (SOPs) ដើម្បីគ្រប់គ្រងអ្នកដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា។
ក្រសួងសុខាភិបាល