សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងកសិកម្ម​ស្តី​ពី​កិច្ច​ការពារ​ និង​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ​

​នៅ​ថ្ងៃ​ទី​១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​ចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​កិច្ច​ការពារ​ និង​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ​។​ ក្រសួង​បាន​បញ្ជាក់​ថា​ រយៈពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ​ គិត​ចាប់ពី​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤​ ដល់​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ ករណី​សត្វ​ផ្សោត​ស្លាប់​នៅ​កម្ពុជា​ពុំ​មាន​កើតឡើង​ឡើយ​។​ នេះ​ជា​លើក​ទី​១​ហើយ​ ដែល​ពុំ​មាន​សត្វ​ផ្សោត​ស្លាប់​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ពេញ​ គិត​ចាប់ពី​ការ​ចាប់ផ្តើម​តាមដាន​ និង​កត់ត្រា​ដំបូង​នៅ​ឆ្នាំ​២០០២​មក​ទល់​បច្ចុប្បន្ន​។​ ទន្ទឹម​នឹង​នេះ​ កម្ពុជា​ទទួល​ស្វាគមន៍​កូន​ផ្សោត​កើត​ថ្មី​ចំនួន​ ៧​ក្បាល​ គិត​ត្រឹម​ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ ដែល​ធ្វើ​ឱ្យ​ចំនួន​សត្វ​ផ្សោត​សរុប​នៅ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​កើន​ដល់​ ១១១​ក្បាល​។

ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ

ទាញយក៖ pdf