ក្រសួងការងារធ្វើសេចក្ដីជូនដំណឹងដល់និយោជកដើម្បីអនុញ្ញាតនិយោជិតឈប់សម្រាកចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦
នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០១៨ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងមួយ ដោយយោងតាមលិខិតលេខ ៩៦១ គ.ជ.ប ចុះថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៨ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីជម្រាបដល់ម្ចាស់ និងនាយករោងចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវបង្កលក្ខណៈងាយស្រួលដល់កម្មករនិយោជិត ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដោយអនុញ្ញាតឱ្យកម្មករនិយោជិតបានឈប់សម្រាកចំនួន ៣ថ្ងៃ គឺចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៨ ដោយរក្សាទុកប្រាក់ឈ្នួល និងប្រាក់រង្វាន់ធ្វើការទៀតទាត់ជូនកម្មករនិយោជិតដដែល។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ