ក្រសួង​ការងារ​ធ្វើ​សេចក្ដីជូនដំណឹង​ដល់​និយោជក​ដើម្បី​អនុញ្ញាត​និយោជិត​ឈប់​សម្រាក​ចូលរួម​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦

​នៅ​ថ្ងៃ​ទី​ ១៣​ ខែមិថុនា​ ឆ្នាំ​ ២០១៨​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ ដោយ​យោង​តាម​លិខិត​លេខ​ ៩៦១​ គ​.​ជ​.​ប​ ចុះ​ថ្ងៃ​ទី​ ១២​ ខែមិថុនា​ ឆ្នាំ​២០១៨​ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ដើម្បី​ជម្រាប​ដល់​ម្ចាស់​ និង​នាយក​រោងចក្រ​ សហគ្រាស​ គ្រឹះស្ថាន​ទាំងអស់​ ត្រូវ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​កម្មករនិយោជិត​ ក្នុង​ការ​ចូលរួម​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ នៅ​ថ្ងៃ​ទី​ ២៩​ ខែកក្កដា​ ឆ្នាំ​២០១៨​ ខាង​មុខ​នេះ​ ដោយ​អនុញ្ញាត​ឱ្យ​កម្មករនិយោជិត​បាន​ឈប់​សម្រាក​ចំនួន​ ៣​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃ​ទី​ ២៨​ ដល់​ថ្ងៃ​ទី​ ៣០​ ខែកក្កដា​ ឆ្នាំ​ ២០១៨​ ដោយ​រក្សា​ទុក​ប្រាក់​ឈ្នួល​ និង​ប្រាក់​រង្វាន់​ធ្វើការ​ទៀត​ទាត់​ជូន​កម្មករនិយោជិត​ដដែល​។​ 

ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​

ទាញយក៖ pdf