ហិរញ្ញប្បទាន​ថ្មី​នឹង​ជួយ​កម្ពុជា​ក្នុង​ការ​កែ​លំអ​ការ​អប់រំ​ឧត្តម​សិក្សា​សម្រាប់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​

​នៅ​ថ្ងៃ​ទី​២៦​ ខែមេសា​ ឆ្នាំ​ ២០១៨​ ក្រុមប្រឹក្សាភិបាល​របស់​ធនាគារពិភពលោក​បាន​អនុម័ត​ហិរញ្ញប្បទាន​ចំនួន​ ៩០​ លាន​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​កម្ពុជា​ ក្នុង​ការ​បង្កើន​គុណភាព​នៃ​ការ​អប់រំ​ឧត្តម​សិក្សា​ និង​ការ​ស្រាវជ្រាវ​នៅ​ក្នុង​ប្រទេស​ និង​ពង្រីក​លទ្ធភាព​ទទួល​បានការ​អប់រំ​ឧត្តម​សិក្សា​ សម្រាប់​សិស្ស​ដែល​ជួប​ការ​លំបាក​។​ ​ក្នុង​រយៈពេល​៦​ឆ្នាំ​ទៀត​ គម្រោង​កែ​លម្អ​សមត្ថភាព​នៃ​គ្រឹះស្ថាន​អប់រំ​ឧត្តម​សិក្សា​ នឹង​ខិតខំ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​គុណភាព​នៃ​ការ​អប់រំ​ និង​ការ​ស្រាវជ្រាវ​នៅ​តាម​ស្ថាប័ន​គោលដៅ​ បង្កើន​លទ្ធភាព​ទទួល​បានការ​អប់រំ​ឧត្តម​សិក្សា​ និង​លើកកម្ពស់​អភិបាលកិច្ច​នៅ​ក្នុង​វិស័យ​នេះ​។​ ​ការ​យកចិត្តទុកដាក់​លើ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម​ គណិត​វិទ្យា​ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ថា​ STEM​ ក៏​ដូច​ជា​វិស័យ​កសិកម្ម​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ផ្តល់​ឱ្យ​និស្សិត​កម្ពុជា​នូវ​ជំនាញ​ដែល​ពាក់ព័ន្ធ​ និង​អាច​ផ្ទេរ​បាន​ ដែល​អាច​ជួយ​ដល់​ការ​ផ្លាស់​ប្តូរ​ប្រទេស​ពី​សេដ្ឋកិច្ច​ដែល​ពឹងផ្អែក​លើ​កម្លាំង​ពលកម្ម​ទៅ​ជា​សេដ្ឋកិច្ច​ដែល​​ពឹងផ្អែក​លើ​​ចំណេះដឹង​។​

ធនាគារពិភពលោក

ទាញយក៖ pdf